នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៩:៣០ នាទី, ឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ.), អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) និងជាប្រធានក្រុមការងារបច្ចេកទេសរៀបចំវាយតម្លៃប្រព័ន្ធលទ្ធកម្មសាធារណៈ និងផែនទីចង្អុលផ្លូវ សម្រាប់រៀបចំប្រព័ន្ធលទ្ធកម្មតាមប្រព័ន្ធអេឡិចត្រូនិចរបស់រាជរដ្ឋាភិបាល, តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ ក.ស.ហ.វ., និងជាអគ្គលេខាធិការ នៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំបច្ចេកទេស ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍នៃការវាយតម្លៃលើការត្រៀមខ្លួន សម្រាប់រៀបចំប្រព័ន្ធលទ្ធកម្មតាមប្រព័ន្ធអេឡិចត្រូនិចរបស់រាជរដ្ឋាភិបាល (e-GP)។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីតំណាងអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល, ទីប្រឹក្សាបច្ចេកទេស នៃ ក.ស.ហ.វ., មន្ត្រីជំនាញ នៃ អ.គ.ហ. ព្រមទាំងតំណាងធនាគារពិភពលោក។